មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់
ជនគណនា 35:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសំឡាប់អ្នកដែលបានសំឡាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសំឡាប់ចោលចេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។ អាល់គីតាប អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបានត្រូវតែសម្លាប់ចោល។ |
មើល នៅថ្ងៃនេះ ទ្រង់បានបណ្តេញទូលបង្គំចេញពីស្រុកហើយ ដូច្នេះ ទូលបង្គំនឹងត្រូវនៅឃ្លាតពីទ្រង់ទៅ ហើយត្រូវសាត់ព្រាត់អណ្តែតទៅមកលើផែនដី រួចអស់អ្នកណាដែលឃើញទូលបង្គំ គេនឹងសំឡាប់ទូលបង្គំបង់
រួចនាងទូលថា សូមទ្រង់ព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹកនឹងឈាម មកបំផ្លាញទៀតឡើយ ក្រែងគេសំឡាប់កូនរបស់ខ្ញុំម្ចាស់ នោះទ្រង់មានបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់១សរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ។
ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះគេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្ដីខ្ញុំម្ចាស់មានឈ្មោះ មានពូជពង្សសល់នៅលើផែនដីឡើយ។
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោក ទៅឯទីកណ្តាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសំងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន
គឺយ៉ាងនោះ ដែលយ៉ូអាប់ នឹងអ័ប៊ីសាយ ជាប្អូនលោកបានសំឡាប់អ័ប៊ីនើរទៅ ដោយព្រោះសំឡាប់អេសាអែលជាប្អូន នៅក្នុងចំបាំងត្រង់គីបៀន។
ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសំឡាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជំរះនៅមុខពួកជំនុំហើយ
ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
បើសិនជាអ្នកនោះបានប្រហារគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីឲ្យដល់ស្លាប់
ឬបានដាល់គេដោយចិត្តក្នាញ់ឲ្យដល់ស្លាប់ នោះត្រូវតែសំឡាប់អ្នកដែលបានវាយគេនោះ ចោលចេញជាមិនខាន អ្នកនោះឈ្មោះថាបានសំឡាប់គេហើយ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវសំឡាប់អ្នកនោះវិញ ក្នុងវេលាដែលជួបប្រទះនោះឯង។
នោះពួកជំនុំត្រូវជំនុំជំរះអ្នកដែលបានសំឡាប់គេ នឹងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ
ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសំឡាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ
នោះពួកចាស់ទុំនៃក្រុងរបស់អ្នកនោះ ត្រូវចាត់គេឲ្យទៅនាំអ្នកនោះមក ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃអ្នក ដែលត្រូវសងសឹកនឹងឈាមវិញ ដើម្បីឲ្យត្រូវស្លាប់ចុះ
ក្រែងអ្នកដែលត្រូវសងសឹកនឹងឈាម បានដេញតាមអ្នកដែលសំឡាប់គេឲ្យទាន់ ដោយព្រោះផ្លូវនោះឆ្ងាយ ក្នុងកាលដែលចិត្តកំពុងខឹងក្តៅនៅឡើយ រួចក៏វាយអ្នកនោះសំឡាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ពីព្រោះមិនបានស្អប់គេពីដើមឡើយ
ដើម្បីឲ្យអ្នកណា ដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង ហើយឥតដឹងខ្លួន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ទីក្រុងទាំងនោះនឹងបានសំរាប់ជាទីពំនាក់ដល់ឯងរាល់គ្នា ឲ្យបានរួចពីអ្នកដែលសងសឹកនឹងឈាម
បើអ្នកសងសឹកនឹងឈាមដេញតាមមក នោះពួកចាស់ទុំនៃក្រុងនោះមិនត្រូវប្រគល់អ្នកដែលបានសំឡាប់គេ ទៅក្នុងកណ្តាប់ដៃរបស់អ្នកនោះឡើយ ពីព្រោះបានវាយអ្នកជិតខាងខ្លួនដោយឥតដឹងទេ ក៏មិនបានស្អប់គេពីដើមមកដែរ
លោកក៏តបថា នោះគឺជាបងប្អូនពោះមួយនឹងអញហើយ ដូច្នេះអញស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា បើសិនជាឯងបានទុកជីវិតឲ្យគេរស់នៅ នោះអញមិនសំឡាប់ឯងទេ