ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ចំណោម​ទី​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ ត្រូវ​យក​ទីក្រុង​ប្រាំមួយ​ធ្វើ​ជា​ទី​ក្រុង​ជម្រក​សម្រាប់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជម្រក។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជំរក។

សូមមើលជំពូក



ជន‌គណនា 35:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែស‌ថេម៉ូរ នឹង​ដំបន់​នៅ​ជុំវិញ


ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ​បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៣ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​៣​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ទី​ក្រុង​ទាំង​៦​នោះ ត្រូវ​ទុក​សំរាប់​ជា​ទី​ពំនាក់​អាស្រ័យ


ឯ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ពំនាក់​៦ សំរាប់​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​បាន​រត់​ទៅ​ជ្រក​អាស្រ័យ ហើយ​ក្រៅ​ពី​នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៤២​ទៅ​គេ​ទៀត


នេះ​ហើយ​ជា​ទី​ក្រុង​ទាំង​អំបាល‌ម៉ាន ដែល​បាន​តាំង​ឡើង​សំរាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ឥត​ស្លាប់​ដោយ​ដៃ​នៃ​អ្នក​ដែល​សង‌សឹក​នឹង​ឈាម ទាល់​តែ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ហើយ។