ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:55 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ​ទេ នោះ​ពួក​អ្នក​ដែល​ទុក​ឲ្យ​នៅ គេ​នឹង​ជា​ម្ជុល​ដល់​ភ្នែក​ឯង ហើយ​ជា​បន្លា​នៅ​ចំហៀង​ឯង​ផង គេ​នឹង​ធ្វើ​ទុក​ឯង​នៅ​ក្នុង​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​បណ្តេញ​ប្រជាជន​ដែល​រស់​នៅ​ស្រុក​នោះ ពី​មុខ​អ្នក​រាល់​គ្នា​ចេញ​ទេ នោះ​អស់​អ្នក​ដែល​អ្នក​រាល់​គ្នា​ទុក​ឲ្យ​នៅ នឹង​ប្រៀប​ដូច​ជា​ម្ជុល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ហើយ​ជា​បន្លា​នៅ​ក្នុង​ឆ្អឹង​ជំនី​របស់​អ្នក​រាល់​គ្នា គឺ​គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្តេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កំទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅរស់​នៅ។

សូមមើលជំពូក



ជន‌គណនា 33:55
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​មិន​ត្រូវ​ឲ្យ​គេ​នៅ​ក្នុង​ស្រុក​របស់​ឯង​ដែរ ក្រែង​គេ​នាំ​ឲ្យ​ឯង​ធ្វើ​បាប​ចំពោះ​អញ ដ្បិត​បើ​ឯង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នោះ​នឹង​ត្រឡប់​ជា​អន្ទាក់​ដល់​ឯង​ហើយ។


ដូច្នេះ នឹង​លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រាអែល ឬ​បន្លា​ធ្វើ​ទុក្ខ នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំវិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។


ហើយ​អញ​នឹង​ធ្វើ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​គិត​ធ្វើ​ដល់​គេ​វិញ។


ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ


ហើយ​ឯង​នឹង​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រគល់​មក​ឯង បាន​រោយ‌រៀវ​ទៅ ភ្នែក​ឯង​មិន​ត្រូវ​ប្រណី​ដល់​គេ​ឡើយ ក៏​មិន​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ​ដែរ ដ្បិត​នោះ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង​វិញ។


ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់


ប្រយោជន៍​កុំ​ឲ្យ​លាយ‌ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​គេ​ឡើយ


គឺ​ហេតុ​នោះ​បាន​ជា​អញ​ថា អញ​មិន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទេ គេ​នឹង​បាន​ដូច​ជា​បន្លា​ចាក់​នៅ​ចំហៀង​ឯង​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង