យ៉ូសែបក៏ឲ្យឪពុកនឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរ្តិ៍អាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក
ជនគណនា 33:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ អាល់គីតាប ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យរំលងមួយថ្ងៃជនជាតិអ៊ីស្រអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ |
យ៉ូសែបក៏ឲ្យឪពុកនឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរ្តិ៍អាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក
កាលគេបានចេញទៅផុតហើយ នោះពួកសាសន៍ អេស៊ីព្ទក៏អរសប្បាយ ដ្បិតមានសេចក្ដីស្ញែងខ្លាចចំពោះពួកអ៊ីស្រាអែលជាខ្លាំង
ដូច្នេះគេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ នឹងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន
ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ
ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ
ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។
ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។
ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះ អស់ទាំងដំណាក់គេដែលគេដើរដំណើរមក