Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 33:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ម៉ូសេ​បាន​កត់​ដំណើរ​ដែល​គេ​ដើរ​តាម​ដំណាក់​នីមួយៗ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច្នេះ អស់​ទាំង​ដំណាក់​គេ​ដែល​គេ​ដើរ​ដំណើរ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ម៉ូសេ​បាន​កត់​ត្រា​ពី​កន្លែង​ចាប់​ផ្ដើម​របស់​ពួកគេ ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ចេញ​ដំណើរ​របស់​គេ ជា​ដំណាក់ៗ ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ម៉ូសា​បាន​កត់​ត្រា​ទុក ពី​ដំណាក់​មួយ ទៅ​ដំណាក់​មួយ​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​ឆ្លង​កាត់​ដំណាក់ ដូច​ត​ទៅ:

សូមមើលជំពូក ចម្លង




ជន‌គណនា 33:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ


នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ម៉ូសេ


ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ


នេះ​ជា​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​តាម​ពួក​ពល​គេ ដោយ​នូវ​សារ​ម៉ូសេ ហើយ​នឹង​អើរ៉ុន តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​រ៉ាមសេស មក​នៅ​ថ្ងៃ​១៥​ខែ​ចេត្រ គឺ​បាន​ចេញ​មក​នៅ​ថ្ងៃ​បន្ទាប់​នឹង​បុណ្យ​រំលង ដោយ​មាន​ជ័យ‌ជំនះ នៅ​ភ្នែក​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា


រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ


ទ្រង់​មាន​បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង ដើរ​នាំ​មុខ​បណ្តាជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​ឰយុកោ ថា​នឹង​ឲ្យ​ដល់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម