ជនគណនា 31:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបែងចែករបឹបជា២ចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង នឹងពួកជំនុំទាំងអស់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបែងចែកជ័យភណ្ឌជាពីរចំណែក ឲ្យដល់ពួកទាហានដែលបានទៅច្បាំង និងក្រុមជំនុំទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរបែងចែកជយភណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។ អាល់គីតាប បន្ទាប់មក ចូរបែងចែកជ័យភ័ណ្ឌនេះឲ្យអ្នកដែលបានចេញទៅច្បាំង និងសហគមន៍ទាំងមូល។ |
ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាបដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង
ចូរឲ្យឯង នឹងអេលាសារដ៏ជាសង្ឃ ហើយនឹងពួកមេក្នុងវង្សានុវង្សនៃពួកជំនុំរាប់ចំនួនរបឹប គឺទាំងមនុស្ស ហើយនឹងសត្វផង ដែលចាប់បាននោះ
សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន នឹងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក នឹងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវដល់ពួកបងប្អូនឯងចុះ
នោះដាវីឌនឹងពួកមនុស្សដែលនៅជាមួយក៏ឡើងសំឡេងយំជាខ្លាំង ដរាបដល់គ្មានកំឡាំងនឹងយំទៀត