ម៉ូសេក៏យកប្រាក់ ជាដំឡៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ
ជនគណនា 3:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបានយកប្រាក់នោះ ពីពួកកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល បាន១ពាន់៣៦៥រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកបានយកប្រាក់នោះ ពីកូនប្រុសច្បង ក្នុងចំណោមពួកអ៊ីស្រាអែល បានចំនួន មួយពាន់បីរយហុកប្រាំសេកែល ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១ ៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។ អាល់គីតាប គឺគាត់យកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រអែល មានចំនួនទាំងអស់១ ៣៦៥ ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។ |
ម៉ូសេក៏យកប្រាក់ ជាដំឡៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ
រួចម៉ូសេប្រគល់ប្រាក់ដែលជាដំឡៃលោះនោះ ដល់អើរ៉ុន នឹងពួកកូនលោក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។
ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ
នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ
ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលបានតពីពួកឰយុកោមក នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ
ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ