ហើយប្រាក់សំរាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន នឹងពួកកូនលោកទៅ
ជនគណនា 3:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏យកប្រាក់ ជាដំឡៃលោះខ្លួន ពីពួកអ្នកទាំងប៉ុន្មាន ដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវីនោះហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏យកប្រាក់ថ្លៃលោះ ពីអស់អ្នកដែលលើសពីចំនួនមនុស្សដែលបានលោះ ដោយពួកលេវី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី អាល់គីតាប ម៉ូសាក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី |
ហើយប្រាក់សំរាប់លោះពួកអ្នក ដែលលើសជាងពួកលេវី នោះត្រូវឲ្យប្រគល់ដល់អើរ៉ុន នឹងពួកកូនលោកទៅ
គឺបានយកប្រាក់នោះ ពីពួកកូនប្រុសច្បង ក្នុងពួកកូនចៅអ៊ីស្រាអែល បាន១ពាន់៣៦៥រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ