Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:50 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 គឺ​បាន​យក​ប្រាក់​នោះ ពី​ពួក​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​១​ពាន់​៣៦៥​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 គឺ​លោក​បាន​យក​ប្រាក់​នោះ ពី​កូន​ប្រុស​ច្បង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល បាន​ចំនួន មួយ​ពាន់​បីរយ​ហុក​ប្រាំ​សេកែល ជា​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចំនួន​ទាំង​អស់ ១ ៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 គឺ​គាត់​យក​ប្រាក់​ពី​កូនច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ចំនួន​ទាំង​អស់១ ៣៦៥ ណែន គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:50
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសេ​ក៏​យក​ប្រាក់ ជា​ដំឡៃ​លោះ​ខ្លួន ពី​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​លើស​ពី​ចំនួន​មនុស្ស​ដែល​បាន​លោះ ដោយ​ពួក​លេវី​នោះ​ហើយ


រួច​ម៉ូសេ​ប្រគល់​ប្រាក់​ដែល​ជា​ដំឡៃ​លោះ​នោះ ដល់​អើរ៉ុន នឹង​ពួក​កូន​លោក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។


ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ


នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្ដី​ប្រោស​លោះ នៅ​អស់​‌កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះ‌លោហិត​នៃ​អង្គ​ទ្រង់​វិញ


ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ


ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម