តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
ជនគណនា 3:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកអស់ទាំងគ្រួសាររបស់ពួកកេហាត់ គេត្រូវដំឡើងត្រសាលខាងត្បូង ជាចំហៀងក្បែររោងឧបោសថ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជអំបូរកេហាត់ត្រូវបោះជំរំនៅខាងត្បូងរោងឧបោសថ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។ អាល់គីតាប អំបូរនានារបស់កូនចៅកេហាត់បោះជំរំនៅខាងត្បូងជំរំសក្ការៈ។ |
តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ
ចំណែកអស់ទាំងគ្រួសាររបស់ពួកគើសុន គេត្រូវដំឡើងត្រសាលនៅខាងលិច គឺខាងក្រោយរោងឧបោសថ
តាមចំនួនពួកប្រុសៗ ចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមាន៨ពាន់៦០០នាក់ ជាអ្នករក្សាទីបរិសុទ្ធ