ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 3:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ នឹង​អ៊ូស៊ាល​១

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​របស់​កេហាត់ តាម​ពូជ​អំបូរ​របស់​គេ​មាន អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល​ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក



ជន‌គណនា 3:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ នឹង​បង​ប្អូន​លោក​១២០​នាក់


ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរី‌ម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេ‌កាសា ម៉ាឡូធី ហូធារ នឹង​ម៉ាហា‌ស៊ីយ៉ូត


ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន នឹង​អ៊ូស៊ាល


កូរេ​ជា​កូន​យីតសារៗ ជា​កូន​កេហាត់ៗ ជា​កូន​លេវីៗ ជា​កូន​អ៊ីស្រាអែល


នោះ​ពួក​លេវី​ក៏​ប្រុង‌ប្រៀប​ខ្លួន គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ម៉ាហាត ជា​កូន​អ័ម៉ា‌សាយ នឹង​យ៉ូអែល ជា​កូន​អ័សារា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​គីស ជា​កូន​អាប់ឌី នឹង​អ័សារា ជា​កូន​យេហា‌លែល ហើយ​ក្នុង​ពួក​គើសុន​មាន​យ៉ូអា ជា​កូន​ស៊ីម៉្មា នឹង​អេដែន ជា​កូន​យ៉ូអា


នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ


ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន នឹង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ


ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន​នឹង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ


គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន


ឯ​ឈ្មោះ​ពួក​កូន​របស់​គើសុន តាម​គ្រួសារ​គេ គឺ​លិបនី​១ នឹង​ស៊ីម៉ាយ​១


ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ នឹង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


ដំណ​អំពី​កេហាត់​មក នោះ​កើត​មាន​គ្រួសារ​អាំរ៉ាម គ្រួសារ​យីតសារ គ្រួសារ​ហេប្រុន នឹង​គ្រួសារ​អ៊ូស៊ាល នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កេហាត់