ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។
ជនគណនា 29:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៨ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមាំ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំបី អ្នករាល់គ្នាត្រូវមានការប្រជុំយ៉ាងឱឡារិក អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីអ្វីឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ អាល់គីតាប នៅថ្ងៃទីប្រាំបីជាថ្ងៃបុណ្យធំ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ |
ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រិត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។
ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសំរាប់ឯងរាល់គ្នា នោះត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។
នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសំរាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច នឹងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប