គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាមិនទាន់បានដាក់នៅឡើយ
ជនគណនា 29:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យថ្វាយដង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអ្នករាល់គ្នាត្រូវថ្វាយតង្វាយដុត ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកថ្វាយជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ អាល់គីតាប ចូរយកគោស្ទាវឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមអាយុមួយខួប ល្អឥតខ្ចោះចំនួនប្រាំពីរ មកធ្វើជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ |
គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ាមិនទាន់បានដាក់នៅឡើយ
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
ត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ កូនចៀមឈ្មោល៧អាយុ១ខួប សុទ្ធតែជាសត្វឥតមានខ្ចោះ
ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺជាកូនគោឈ្មោល២ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ អាយុ១ខួប
នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសំរាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ នឹងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប