អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា
ជនគណនា 20:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោ គឺត្រូវស្លាប់នៅទីនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់គាត់វិញ។ ឯអើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ គឺគាត់ត្រូវស្លាប់នៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។ អាល់គីតាប នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីហារូន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលហារូនត្រូវទទួលមរណភាព»។ |
អើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោហើយ ដ្បិតមិនត្រូវចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេ ពីព្រោះឯងទាំង២នាក់បានចចេសនឹងបង្គាប់អញ នៅត្រង់ទឹកមេរីបា
ម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក គេនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នា
ចូរសងសឹកនឹងសាសន៍ម៉ាឌាន ឲ្យពួកកូនចៅអ៊ីស្រាអែលចុះ ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកឰយុកោឯងវិញ
ដូច្នេះ បើសិនជាមនុស្សបានគ្រប់លក្ខណ៍ ដោយសារការងារជាសង្ឃ ខាងពួកលេវី ដ្បិតគឺក្រោមការងារនោះ ដែលប្រជាជនបានទទួលក្រិត្យវិន័យទៅហើយ នោះតើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី