មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។
ជនគណនា 19:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សណាដែលមិនស្អាត មិនបានញែកខ្លួនចេញជាស្អាត អ្នកនោះត្រូវកាត់កាល់ពីពួកជំនុំចេញ ដ្បិតបានធ្វើបង្អាប់ដល់ទីបរិសុទ្ធផងព្រះយេហូវ៉ាហើយ អ្នកនោះនៅជាមិនស្អាតនៅឡើយ ពីព្រោះទឹកដែលញែកជាស្អាតមិនបានប្រោះទៅលើខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាដែលសៅហ្មង តែមិនបានសម្អាតខ្លួនឲ្យបរិសុទ្ធទេ ត្រូវកាត់កាល់អ្នកនោះចេញពីក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីបរិសុទ្ធរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ អ្នកនោះត្រូវនៅជាសៅហ្មង ព្រោះថា ទឹកដែលសម្រាប់ជម្រះកាយឲ្យបានស្អាត មិនបានប្រោះលើខ្លួនរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់ព្រះអម្ចាស់ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ អាល់គីតាប បើនរណាម្នាក់សៅហ្មង តែពុំធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធទេ នឹងត្រូវដកចេញពីចំណោមក្រុមជំអះ ដ្បិតគេបានធ្វើឲ្យទីសក្ការៈរបស់អុលឡោះតាអាឡា ទៅជាសៅហ្មង។ ដោយគេពុំបានយកទឹកសម្រាប់ពិធីជម្រះកាយឲ្យបានបរិសុទ្ធមកលាងខ្លួនទេនោះ គេត្រូវនៅសៅហ្មង។ |
មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។
អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ
តែបើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងសេចក្ដីទុច្ចរិតរបស់ខ្លួនហើយ។
បើមនុស្សណាក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់ដល់មនុស្ស ដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬមនុស្សណាដែលមានទឹកកាមចេញពីខ្លួនមក
តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
ឯអ្នកណាដែលពាល់ខ្មោចរបស់មនុស្សស្លាប់ ហើយមិនសំអាតខ្លួនចេញ នោះឈ្មោះថាធ្វើបង្អាប់ដល់រោងឧបោសថផងព្រះយេហូវ៉ា អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍អ៊ីស្រាអែលចេញ ពីព្រោះទឹកដែលញែកជាស្អាតមិនបានប្រោះទៅលើខ្លួនឡើយ អ្នកនោះមិនស្អាតទេ ដ្បិតសេចក្ដីសៅហ្មងរបស់អ្នកនោះនៅជាប់នឹងខ្លួននៅឡើយ។
តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់ មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង
អ្នកណាដែលទុច្ចរិត ឲ្យអ្នកនោះនៅតែទុច្ចរិត អ្នកដែលស្មោកគ្រោក ឲ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឲ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឲ្យអ្នកនោះនៅតែបរិសុទ្ធដដែល