យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
ជនគណនា 16:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយម៉ូសេប្រាប់ដល់អើរ៉ុនថា ចូរយកពានរបស់បងទៅ ហើយយកភ្លើងពីលើអាសនាមកដាក់ រួចរោយកំញាន នាំយកទៅឯពួកជំនុំ ថ្វាយឲ្យធួននឹងគេជាប្រញាប់ទៅ ដ្បិតមានសេចក្ដីក្រោធចេញពីចំពោះព្រះយេហូវ៉ាមក មានមនុស្សកំពុងតែដួលស្លាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកពានរបស់បង ហើយយកភ្លើងពីអាសនាមកដាក់ក្នុងពាន រួចយកកំញានរោយពីលើ ហើយយកពាននោះជាប្រញាប់ទៅកាន់ក្រុមជំនុំ ដើម្បីរំដោះបាបឲ្យពួកគេទៅ ដ្បិតមានសេចក្ដីក្រោធចេញពីព្រះយេហូវ៉ាហើយ គ្រោះកាចក៏ចាប់ផ្ដើមដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។ អាល់គីតាប ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតអុលឡោះតាអាឡាខឹងហើយ គ្រោះកាចក៏ចាប់ផ្តើមកើតមានដែរ»។ |
យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់ តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
គឺយ៉ាងនោះដែលគេបានបណ្តាលឲ្យទ្រង់ខ្ញាល់ ដោយសារអំពើរបស់គេ ហើយមានការប្រហារជីវិតកើតឡើងនៅក្នុងពួកគេ
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់ នឹងការលើកដៃប្រណម្យរបស់ទូលបង្គំ បានដូចជាយញ្ញបូជាពេលល្ងាច
រួចម៉ូសេប្រាប់ដល់អើរ៉ុន ហើយអេលាសារ នឹងអ៊ីថាម៉ារជាកូនលោកថា កុំឲ្យអ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត នឹងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។
ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងដង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
តែកាលសាច់នោះកំពុងដំកល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ
ឯឯងត្រូវឲ្យរក្សាបញ្ញើ នៃទីបរិសុទ្ធ នឹងបញ្ញើនៃអាសនា ដើម្បីកុំឲ្យមានសេចក្ដីក្រោធមកលើពួកកូនចៅអ៊ីស្រាអែលទៀតឡើយ
គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក នឹងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទំលុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល នឹងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្ដីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ
ហើយបានយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន នឹងពួកកូនលោក ដើម្បីនឹងទទួលក្រសួងរបស់ពួកកូនចៅអ៊ីស្រាអែលក្នុងត្រសាលជំនុំ ហើយឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលផង ដើម្បីកុំឲ្យគេកើតមានសេចក្ដីវេទនាណា ក្នុងកាលដែលគេចូលទៅជិតទីបរិសុទ្ធនោះឡើយ។
កាលនៅត្រង់តាបេរ៉ា ត្រង់ម៉ាសា ហើយត្រង់គីប្រុត-ហាតាវ៉ា នោះឯងរាល់គ្នាក៏បានបណ្តាលឲ្យព្រះយេហូវ៉ាក្រោធទៀត