ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 15:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឬ​បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​គ្រប់​ទាំង​ដំណ​ត​ទៅ ចង់​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​ឯង​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​មាន​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្រប់​តំណ​ត​ទៅ ចង់​ថ្វាយ​តង្វាយ​ចម្អិន​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក

អាល់គីតាប

ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ធ្វើ​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា គេ​ត្រូវ​ជូន​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក



ជន‌គណនា 15:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

(ដ្បិត​គេ​នឹង​ឮ​និយាយ ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ទ្រង់ នឹង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សំរេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​ដំរង់​ចំពោះ​ព្រះ‌វិហារ​នេះ


ឲ្យ​ប្រាប់​ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​ដង្វាយ​របស់​ខ្លួន ទោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​នាំ​មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកល‌វិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។


អស់​អ្នក​ដែល​កើត​ក្នុង​ស្រុក​ត្រូវ​តែ​ធ្វើ​តាម​របៀប​នេះ ក្នុង​កាល​ដែល​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា


នៅ​ក្នុង​ពួក​ជំនុំ នោះ​ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ដែរ គឺ​ជា​ច្បាប់​ដ៏​អស់​‌កល្ប​ជានិច្ច នៅ​អស់​ទាំង​ដំណ​ត​ទៅ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទោះ​ទាំង​អ្នក​ប្រទេស​ក្រៅ ក៏​ដូច​ជា​ឯង​រាល់​គ្នា​ដែរ