Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប្រសិន‌បើ​មាន​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្រប់​តំណ​ត​ទៅ ចង់​ថ្វាយ​តង្វាយ​ចម្អិន​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ថ្វាយ​តង្វាយ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ថ្វាយ​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឬ​បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​គ្រប់​ទាំង​ដំណ​ត​ទៅ ចង់​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​ឯង​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​ជន​បរ‌ទេស​ដែល​មក​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ពេល​នេះ ឬ​អ្នក​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ច្រើន​តំណ​មក​ហើយ ចង់​ធ្វើ​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា គេ​ត្រូវ​ជូន​តាម​របៀប​ដូច​អ្នក​រាល់​គ្នា​ធ្វើ​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 15:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

(ដ្បិត​គេ​នឹង​ឮ​និយាយ​ពី​ព្រះ‌នាម​ដ៏​ជា​ធំ​ឧត្តម​របស់​ព្រះ‌អង្គ និង​ពី​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​ព្រះ‌ពាហុ​ដែល​លើក​សម្រេច​ដែរ) ហើយ​គេ​មក​អធិ‌ស្ឋាន​តម្រង់​ចំពោះ​ព្រះ‌វិហារ​នេះ


ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា៖ «ពេល​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​តង្វាយ​របស់​ខ្លួន ទោះ​ជា​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា


អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សម្រាប់​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​អ្នក​ឡើយ ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​លក្ខណៈ​ទេ គឺ​មាន​វិកល‌វិការ​ហើយ ព្រះ‌អង្គ​មិន​ទទួល​ស្នង​អ្នក​រាល់​គ្នា​ឡើយ»។


អស់​ទាំង​សាសន៍​អ៊ីស្រា‌អែល​ដែល​កើត​ក្នុង​ស្រុក ត្រូវ​ធ្វើ​តាម​របៀប​នេះ ក្នុង​ពេល​ថ្វាយ​តង្វាយ​ចម្អិន ដែល​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​សម្រាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ជា​ច្បាប់​គ្រប់​ជំនាន់​ត​ទៅ។ អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ​នឹង​បាន​ដូច​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម