Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នៅ​ក្នុង​ពួក​ជំនុំ នោះ​ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ដែរ គឺ​ជា​ច្បាប់​ដ៏​អស់​‌កល្ប​ជានិច្ច នៅ​អស់​ទាំង​ដំណ​ត​ទៅ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទោះ​ទាំង​អ្នក​ប្រទេស​ក្រៅ ក៏​ដូច​ជា​ឯង​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 នៅ​ក្នុង​ក្រុម​ជំនុំ ត្រូវ​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា និង​សម្រាប់​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ជា​ច្បាប់​គ្រប់​ជំនាន់​ត​ទៅ។ អ្នក​រាល់​គ្នា និង​អ្នក​ប្រទេស​ក្រៅ​នឹង​បាន​ដូច​គ្នា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គឺ​មាន​ក្បួន​តម្រា​តែ​មួយ សម្រាប់​សហគមន៍​ទាំង​មូល ទោះ​បី​អ្នក​រាល់​គ្នា​ក្ដី ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្ដី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរ‌ទេស​ក្ដី ឬ​អ្នក​រាល់​គ្នា​ក្ដី។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គឺ​មាន​ក្បួន​តម្រា​តែ​មួយ សម្រាប់​សហគមន៍​ទាំង​មូល​ទោះ​បី អ្នក​រាល់​គ្នា​ក្តី ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ក្តី។ ត្រូវ​ធ្វើ​តាម​ក្បួន​តម្រា​នេះ នៅ​ចំពោះអុលឡោះ‌តាអាឡា​គ្រប់​តំណ​ត​ទៅ ទោះ​បី​ជន​បរ‌ទេស​ក្តី ឬ​អ្នក​រាល់​គ្នា​ក្តី។

សូមមើលជំពូក ចម្លង




ជន‌គណនា 15:15
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បាន​ជា​ពួក​សាសន៍​យូដា គេ​តាំង​ទំនៀម​នោះ​ទុក ហើយ​ក៏​ទទួល​ថា ខ្លួន​គេ ពួក​កូន​ចៅ នឹង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​គេ នឹង​រក្សា​ថ្ងៃ​ទាំង​២​នោះ តាម​សេចក្ដី​ដែល​បាន​សរសេរ​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រាល់​តែ​ឆ្នាំ​ឥត​ខាន​ឡើយ


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ។


ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​ត​រៀង​ទៅ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ


មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សំរាប់​ពួក​អ្នក​ស្រុក ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។


អើរ៉ុន នឹង​កូន​លោក​ត្រូវ​ស្លៀក​ខោ​នោះ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​កាល​ណា​ចូល​ទៅ​ឯ​អាសនា នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ដូច្នេះ​គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ទេ នេះ​ឯង​ជា​ច្បាប់​សំរាប់​នៅ​អស់​‌កល្ប​ជានិច្ច ដល់​អើរ៉ុន​នឹង​ពូជ​ដំណ​របស់​លោក​ត​រៀង​ទៅ។


ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សំរាប់​ទាំង​អ្នក​ស្នាក់​នៅ នឹង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា


ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​ពួក​សង្ឃ​ផ្លុំ​ត្រែ​នោះ ហើយ​ត្រែ​នោះ​ឯង​ជា​បញ្ញត្ត​ច្បាប់​ដល់​ឯង​រាល់​គ្នា នៅ​អស់​‌កល្ប​ជានិច្ច គ្រប់​ទាំង​ដំណ​ត​ទៅ


ឬ​បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​គ្រប់​ទាំង​ដំណ​ត​ទៅ ចង់​ថ្វាយ​ដង្វាយ​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​ដូច​ជា​ឯង​រាល់​គ្នា​ធ្វើ​ដែរ


ត្រូវ​មាន​ច្បាប់​តែ​១​សំរាប់​អ្នក​ណា​ដែល​ធ្វើ​ការ​ខុស​ដោយ​ឥត​ដឹង ទោះ​បើ​ជា​អ្នក​កើត​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ក្តី


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​ដង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រាអែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​ដង្វាយ​ទាំង​នោះ​ចំពោះ​ឯង នឹង​ពួក​កូន​ចៅ​ឯង ទុក​ជា​កំរៃ​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ


បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប នឹង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សំរាប់​ទាំង​អ្នក​ប្រទេស​ក្រៅ នឹង​អ្នក​កើត​ក្នុង​ស្រុក​ផង។


គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ


ជា​សណ្ឋាន​ដែល​គ្មាន​សាសន៍​ក្រេក នឹង​សាសន៍​យូដា ការ​កាត់​ស្បែក ហើយ​មិន​កាត់​ស្បែក មនុស្ស​ប្រទេស​ដទៃ ឬ​ជាតិ​មនុស្ស​ព្រៃ បាវ​បំរើ ឬ​អ្នក​ជា​ផង​នោះ​ទេ គឺ​ព្រះ‌គ្រីស្ទ ទ្រង់​ជា​គ្រប់​ទាំង​អស់​វិញ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់​ផង។


នោះ​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់‌ទុំ នឹង​ពួក​នា​យក ហើយ​ពួក​ចៅ‌ក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហឹប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ នឹង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រាអែល


នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្ដី​នោះ​ឡើង ទុក​ជា​ច្បាប់ជា​បញ្ញត្ត​សំរាប់​សាសន៍​អ៊ីស្រាអែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម