ឯពួកអ្នកទាំងប៉ុន្មាន ដែលបានចេញពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន នឹងក្រុងអ៊ីមមើរឡើងទៅ តែពុំអាចនឹងប្រាប់ពីជំនួរវង្ស ឬពីពូជពង្សរបស់ខ្លួន ឲ្យដឹងជាពូជអ៊ីស្រាអែលឬមិនមែនបានទេ
ជនគណនា 1:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ អាល់គីតាប ហើយនៅថ្ងៃទីមួយ នៃខែពិសាខនោះ គេបានប្រមូលផ្តុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយតាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ |
ឯពួកអ្នកទាំងប៉ុន្មាន ដែលបានចេញពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន នឹងក្រុងអ៊ីមមើរឡើងទៅ តែពុំអាចនឹងប្រាប់ពីជំនួរវង្ស ឬពីពូជពង្សរបស់ខ្លួន ឲ្យដឹងជាពូជអ៊ីស្រាអែលឬមិនមែនបានទេ
ឯពួកអ្នកដែលចេញពីក្រុងធេល-មែឡា ធេល-ហារេសា កេរូប អ័ដាន នឹងអ៊ីមមើរ តែពុំអាចនឹងបង្ហាញពីពង្សាវតារ ឬចំនួនវង្សរបស់ខ្លួន ថាជាពូជអ៊ីស្រាអែល ឬមិនមែន
នេះជាបញ្ជីពួកមេនៃគ្រួសារឪពុកគេទាំងប៉ុន្មាន ពួកកូនរូបេនដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន នឹងកើមី នេះឯងជាគ្រួរបស់រូបេនទាំងប៉ុន្មាន
នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា
លោកគ្មានមាតាបិតា គ្មានពង្សាវតារទេ ក៏គ្មានថ្ងៃកំណើត ឬថ្ងៃស្លាប់ដែរ លោកមានភាពដូចជាព្រះរាជបុត្រានៃព្រះ ក៏នៅជាសង្ឃជារៀងរាបដរាបតទៅ
តែលោកម៉ិលគីស្សាដែកនេះ ដែលមិនបានរាប់ជាវង្សាគេទេ នោះបានទទួល១ភាគក្នុង១០ ពីលោកអ័ប្រាហាំវិញ ហើយក៏ឲ្យពរ ដល់លោកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មានផង