ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
ចោទិយកថា 9:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាបដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ាជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ខ្ញុំក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន អស់សែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគនំប៉័ង ឬផឹកទឹកឡើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដោយធ្វើការអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។ អាល់គីតាប «បន្ទាប់មក ខ្ញុំបានក្រាបនៅចំពោះអុលឡោះតាអាឡា។ អស់រយៈពេលសែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគអាហារ ឬទឹក ដូចពីមុន ព្រោះតែអំពើបាបទាំងប៉ុន្មានរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ បណ្តាលឲ្យអុលឡោះខឹង។ |
ដូច្នេះ ដាវីឌក៏សូមអង្វរដល់ព្រះ ពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញ១យប់នោះ
លោកក៏ក្រោកឡើងបរិភោគទៅ ហើយដោយសារកំឡាំង ដែលបានពីអាហារនោះ លោកក៏ដើរទៅអស់៤០ថ្ងៃ៤០យប់ បានដល់ទៅភ្នំហោរែប ជាភ្នំនៃព្រះ។
រួចអែសរ៉ាក្រោកឡើងនៅមុខព្រះវិហារនៃព្រះ ចូលទៅក្នុងបន្ទប់របស់យ៉ូហាណាន ជាកូនរបស់អេលីយ៉ាស៊ីបទៅ តែកាលលោកបានចូលទៅហើយ លោកមិនបានបរិភោគអាហារអ្វីឡើយ ដ្បិតលោកមានសេចក្ដីសៅសោក ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ
ដូច្នេះ ទ្រង់បានមានបន្ទូលថានឹងបំផ្លាញគេបង់ ប៉ុន្តែម៉ូសេ ជាអ្នករើសតាំងរបស់ទ្រង់ លោកបានឈរនៅចំពោះទ្រង់ ក្នុងដំណើររំលងនោះ ដើម្បីនឹងបង្វែរសេចក្ដីក្រោធរបស់ទ្រង់ចេញ ក្រែងទ្រង់បំផ្លាញគេមែន។
លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត នឹងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
នោះអញក៏បាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ដូចជាកាលមុនដំបូង ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមអញនៅជាន់នោះដែរ គឺទ្រង់មិនសព្វព្រះហឫទ័យនឹងបំផ្លាញឯងទេ
នោះអញបានចាប់យកថ្មទាំង២ផ្ទាំង បោះពីដៃអញបំបែកចោលទៅ នៅចំពោះភ្នែកឯងរាល់គ្នា
យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា
ក្នុងគ្រាដែលអញបានឡើងទៅលើភ្នំដើម្បីនឹងទទួលបន្ទះថ្ម ជាបន្ទះមានកត់ចុះសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងឯងរាល់គ្នា នោះអញបាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ