ចោទិយកថា 6:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវល្បងលព្រះយេហូវ៉ាជាព្រះរបស់អ្នក ដូចអ្នកបានល្បងលព្រះអង្គនៅម៉ាសា នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។ អាល់គីតាប មិនត្រូវល្បងលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលទ្រង់ នៅម៉ាសា នោះឡើយ។ |
បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី
លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង «មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។
ព្រះយេស៊ូវមានបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។
តែព្រះយេស៊ូវមានបន្ទូលតបថា មានបទគម្ពីរដែលថា «កុំឲ្យឯងល្បងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»
ម៉ូសេក៏និយាយពីពួកលេវីថា ឯធូមីម នឹងយូរីមរបស់ទ្រង់ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានល្បងលនៅត្រង់ម៉ាសា ហើយទ្រង់បានតនឹងគេត្រង់ទឹកមេរីបា