ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សំរាប់ឲ្យអ្នកណាដែលសំឡាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត
ចោទិយកថា 4:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រកកោននៅទីនោះ គឺអ្នកណាដែលសម្លាប់អ្នកជិតខាងខ្លួនដោយអចេតនា ដោយមិនបានស្អប់អ្នកនោះពីមុន បានរត់ទៅជ្រកកោននៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងនោះ ដើម្បីបានរួចជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើជាក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ អាល់គីតាប ធ្វើជាក្រុងជំរក សម្រាប់ឲ្យអ្នកដែលសម្លាប់គេ ដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ |
ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សំរាប់ឲ្យអ្នកណាដែលសំឡាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត
ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន នឹងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ