ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថែម​អ្វី​មួយ ទៅ​លើ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

សូមមើលជំពូក



ចោទិយ‌កថា 4:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយ គឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ


កុំ​ឲ្យ​បន្ថែម​បញ្ចូល​ក្នុង​ព្រះ‌បន្ទូល​ទ្រង់​ឡើយ ក្រែង​ទ្រង់​បន្ទោស​ដល់​ឯង ហើយ​ឃើញ​ថា ឯង​ជា​មនុស្ស​ភូត‌ភរ។


សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត‌ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​បង្គាប់​ដូច្នេះ ចូរ​ទៅ​ឈរ​ក្នុង​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ប្រាប់​ដល់​មនុស្ស​នៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា ដែល​មក​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​ពាក្យ​ដែល​អញ​បង្គាប់​ឲ្យ​ឯង​ប្រាប់​ដល់​គេ កុំ​ឲ្យ​បន្ថយ​ពាក្យ​ណា​មួយ​ឡើយ


ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រិត្យ‌វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់


អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ»


បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្ដី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ


ហើយ​នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​មាឃ ឆ្នាំ​ទី​៤០ នោះ​ម៉ូសេ​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​គេ ដោយ‌សារ​លោក


អស់​ទាំង​សេចក្ដី​ណា​ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម​បញ្ចូល​អ្វី ឬ​កាត់​ចោល​អ្វី​ឡើយ។


បើ​កាល​ណា​មាន​ហោរា​ណា ឬ​អ្នក​ណា​កើត​ឡើង​នៅ​ក្នុង​ពួក​ឯង ដែល​តែង‌តែ​យល់​សប្ត ហើយ​អ្នក​នោះ​ប្រាប់​ទី​សំគាល់ ឬ​ពី​ការ​អស្ចារ្យ​ណា


ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សំរាប់​ពួក​ជំនុំ​នៃ​យ៉ាកុប


នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​អញ ឲ្យ​បង្រៀន​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ដល់​ឯង ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក ដែល​ឯង​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក​នោះ។


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ហើយ​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឲ្យ​ឯង​បាន​នៅ​ជា​ដរាប។


មើល អញ​បាន​បង្រៀន​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក


ឱ​បើ‌សិន​ជា​គេ​មាន​ចិត្ត​យ៉ាង​នោះ​ជា​ដរាប​ទៅ​អេះ ដើម្បី​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​របស់​អញ ប្រយោជន៍​ឲ្យ​គេ នឹង​ពួក​កូន​ចៅ​គេ បាន​សប្បាយ​នៅ​ជា​រៀង‌រាប​ដរាប​ទៅ


ដូច្នេះ​ត្រូវ​ឲ្យ​ប្រយ័ត នឹង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ


ឲ្យ​ឯង​គ្រាន់​តែ​មាន​កំឡាំង នឹង​ចិត្ត​ក្លាហាន​ប៉ុណ្ណោះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​គ្រប់​ជំពូក ដែល​ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​បង្គាប់​មក កុំ​ឲ្យ​ងាក​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ប្រយោជន៍​ឲ្យ​ឯង​បាន​កើត​ការ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​នោះ


ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។