ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
ចោទិយកថា 32:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឡើងតាមភ្នំអាបារីមនេះ ទៅដល់កំពូលភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងយេរីខូរ ហើយមើលទៅឯស្រុកកាណាន ដែលអញឲ្យ ទុកជាកេរអាករដល់ពួកកូនចៅអ៊ីស្រាអែលចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរឡើងទៅភ្នំអាបារីមនេះទៅ គឺភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងក្រុងយេរីខូរ ហើយមើលទៅស្រុកកាណាន ដែលយើងឲ្យទុកជាកេរអាករដល់ប្រជាជនអ៊ីស្រាអែលចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។ អាល់គីតាប «ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណានដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែល ទុកជាកម្មសិទ្ធិ។ |
ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្ដីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត
ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ
កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរ្តិ៍អាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឲ្យឯងឡើងទៅលើភ្នំអាបារីមនេះ ហើយមើលទៅស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែល
ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញ ពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។
ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច
ចូរឡើងទៅលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ខាងជើង ខាងត្បូង នឹងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឲ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ