យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ
ចោទិយកថា 31:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញដឹងថា ក្រោយដែលអញបានស្លាប់ទៅ នោះឯងរាល់គ្នានឹងបង្ខូចខ្លួនអស់រលីងទៅ ហើយនឹងងាកបែរចេញពីផ្លូវដែលអញបានបង្គាប់ដល់ឯង ដូច្នេះនៅថ្ងៃជាន់ក្រោយ នឹងមានសេចក្ដីអាក្រក់ធ្លាក់មកលើឯងរាល់គ្នា ដោយព្រោះឯងរាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ាប៉ុណ្ណោះ គឺជាការដែលបណ្តាលឲ្យទ្រង់មានសេចក្ដីខ្ញាល់ ដោយដៃឯងធ្វើយ៉ាងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។ អាល់គីតាប ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់អុលឡោះតាអាឡា ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា រហូតដល់បណ្តាលឲ្យទ្រង់ខឹង ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។ |
យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យមានសេចក្ដីអាក្រក់មកលើទីនេះ ហើយលើពួកអ្នកដែលនៅទីនេះផង គឺគ្រប់ទាំងសេចក្ដីបណ្តាសាកត់ទុកក្នុងគម្ពីរ ដែលគេបានអានមើលថ្វាយស្តេចពួកយូដា
ប៉ុន្តែឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ទៅ ចូរចុះទៅ ដ្បិតពួកជននៃឯង ដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា
ឥឡូវនេះ បានមកដើម្បីឲ្យអ្នកយល់ពីការដែលត្រូវកើតដល់សាសន៍អ្នក នៅគ្រាក្រោយបង្អស់ ដ្បិតការជាក់ស្តែងនេះសំដៅដល់យូរថ្ងៃទៅខាងមុខ
គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
គេនឹងដួលនៅក្រោមមុខដាវ ហើយនឹងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច។
ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ
រួចម៉ូសេក៏ប្រាប់អស់ទាំងពាក្យក្នុងទំនុកនេះ ឲ្យឮទៅដល់ត្រចៀកនៃពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នារហូតដល់ចប់។
នោះទ្រង់មានបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាដំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ
ឱបើគេមានប្រាជ្ញា ហើយបានយល់សេចក្ដីនេះ ឱបើគេនឹងពិចារណាពីចុងបំផុតរបស់គេទៅអេះ
គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ គេជាដំណមនុស្សវៀច ហើយក្រវិចក្រវៀន
ក្រែងឯងរាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណា១ផង ទោះជាប្រុស ឬស្រីក្តី
កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ាជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់
តែព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្ដីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស
នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ
ដោយដឹងសេចក្ដីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា
តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកឰយុកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ