ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 31:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក។ បង្គោល​ពពក​នោះ​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌អម្ចាស់​លេច​មក​ឲ្យ​លោក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក នៅ​ក្នុង​ពន្លា។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ពន្លា។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​អ្នក​ទាំង​ពីរ​ឃើញ​ក្នុង​ដុំ​ពពក នៅ​ក្នុង​ជំរំ។ ដុំ​ពពក​នោះ​ស្ថិត​នៅ​មាត់​ទ្វារ​ជំរំ។

សូមមើលជំពូក



ចោទិយ‌កថា 31:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​មាន​បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពក គេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ព្រម​ទាំង​ក្រិត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង


ដ្បិត​ក្នុង​អស់​ទាំង​ការ​ដំណើរ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​នៃ​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​លើ​រោង​ឧបោសថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​វិញ ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឃើញ។:៚


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ