នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
ចោទិយកថា 27:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ នឹងពួកបេនយ៉ាមីន១ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កាលណាអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ ពួកទាំងនេះត្រូវឈរនៅលើភ្នំកេរិស៊ីម ដើម្បីឲ្យពរដល់ប្រជាជន គឺពួកស៊ីម្មាន ពួកលេវី ពួកយូដា ពួកអ៊ីសាខារ ពួកយ៉ូសែប និងពួកបេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យ៉ូសែប និងបេនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីព្រះពរប្រាប់ប្រជាជន។ អាល់គីតាប «កាលណាអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ហើយ កុលសម្ព័ន្ធស៊ីម្មាន លេវី យូដា អ៊ីសាខារ យូសុះ និងពុនយ៉ាមីន ត្រូវឈរនៅលើភ្នំការិស៊ីម ដើម្បីប្រកាសអំពីពរប្រាប់ប្រជាជន។ |
នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ
ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុប មាន១២នាក់
ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ នឹងពួកណែបថាលី១។
មានគេនាំដំណឹងនោះទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ