ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
ចោទិយកថា 26:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បង្គាប់មកឲ្យឯងប្រព្រឹត្តតាមអស់ទាំងច្បាប់ នឹងបញ្ញត្តទាំងនេះ ដូច្នេះ ត្រូវឲ្យឯងកាន់ ហើយប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅថ្ងៃនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងបញ្ញត្តិទាំងនេះ។ ដូច្នេះ ត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។ អាល់គីតាប «ថ្ងៃនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបង្គាប់ឲ្យអ្នកប្រតិបត្តិតាមហ៊ូកុំទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។ |
ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ សេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង
ដូច្នេះ ត្រូវឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយរក្សាបញ្ញើទ្រង់ ព្រមទាំងច្បាប់ នឹងបញ្ញត្ត ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានរបស់ទ្រង់ជាដរាបទៅ
ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក ដែលឯងនឹងឆ្លងទៅយកនោះបាន
នេះជាច្បាប់ នឹងជាបញ្ញត្តទាំងប៉ុន្មាន ដែលឯងរាល់គ្នាត្រូវប្រយ័តនឹងប្រព្រឹត្តតាម នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោឯង បានប្រទានឲ្យទទួលយក រហូតដល់គ្រប់១ជីវិតដែលឯងរាល់គ្នារស់នៅលើផែនដី
អស់ទាំងសេចក្ដីណាដែលអញបង្គាប់ដល់ឯងរាល់គ្នា នោះត្រូវប្រយ័ត នឹងប្រព្រឹត្តតាមចុះ មិនត្រូវបន្ថែមបញ្ចូលអ្វី ឬកាត់ចោលអ្វីឡើយ។
នៅថ្ងៃនេះ ឯងបានសុខចិត្តទទួលព្រមថាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃឯង ហើយថា ឯងនឹងដើរតាមផ្លូវទ្រង់ ព្រមទាំងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង
ប៉ុន្តែនៅទីនោះ ឯងនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង
នេះជាសេចក្ដីបង្គាប់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកឲ្យបង្រៀនដល់ឯង ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលនឹងឆ្លងចូលទៅទទួលយក
ត្រូវឲ្យកាន់អស់ពីចិត្ត តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងសេចក្ដីបន្ទាល់ នឹងច្បាប់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់មក
ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ