ចោទិយកថា 26:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នៅថ្ងៃនេះ ឯងបានសុខចិត្តទទួលព្រមថាព្រះយេហូវ៉ា ទ្រង់ជាព្រះនៃឯង ហើយថា ឯងនឹងដើរតាមផ្លូវទ្រង់ ព្រមទាំងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងស្តាប់តាមព្រះបន្ទូលទ្រង់ផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 នៅថ្ងៃនេះ អ្នកបានប្រកាសថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយថា អ្នកនឹងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមអស់ទាំងបញ្ញត្តិ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ក៏នឹងស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គ គោរពច្បាប់ បទបញ្ជា និងវិន័យទាំងឡាយរបស់ព្រះអង្គ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គទៀតផង។ សូមមើលជំពូកអាល់គីតាប17 ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ទ្រង់ គោរពហ៊ូកុំ បទបញ្ជាទាំងឡាយរបស់ទ្រង់ ព្រមទាំងស្តាប់បង្គាប់ទ្រង់ទៀតផង។ សូមមើលជំពូក |
ដោយអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ឲ្យស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមផ្លូវទ្រង់ ហើយនឹងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ នឹងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ប្រយោជន៍ឲ្យឯងបានរស់នៅ ហើយចំរើនឡើង ហើយប្រយោជន៍ឲ្យព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរដល់ឯង នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ
ប៉ុន្តែត្រូវប្រយ័តឲ្យអស់ពីចិត្ត នឹងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង