ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 25:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​និយាយ​គ្នា តែ​បើ​គាត់​នៅ​តែ​ថា ខ្ញុំ​មិន​ចូល​ចិត្ត​យក​នាង​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ ហើយ​បើ​គាត់​នៅ​តែ​ថា "ខ្ញុំ​មិន​ចង់​យក​នាង​ទេ"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀបការ​ជា​មួយ​នាង​ទេ​នោះ

សូមមើលជំពូក

អាល់គីតាប

ពួក​អះលី‌ជំអះ​របស់​ទី​ក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ មិន​ព្រម​រៀប​ការ​ជា​មួយ​នាង​ទេ​នោះ

សូមមើលជំពូក



ចោទិយ‌កថា 25:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​អ្នក​នោះ​មិន​ចូល​ចិត្ត​នឹង​យក​ប្រពន្ធ​របស់​គាត់​ទេ នោះ​ត្រូវ​ឲ្យ​នាង​ចូល​ទៅ​ឯ​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ប្តឹង​ថា ប្អូន​ថ្លៃ​ខ្ញុំ​មិន​ព្រម​ភ្ជាប់​ឈ្មោះ​ឲ្យ​បង​ខ្លួន ក្នុង​សាសន៍​អ៊ីស្រាអែល​ទេ គាត់​មិន​ចង់​សំរេច​ដល់​ខ្ញុំ​តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​សោះ


នោះ​ប្រពន្ធ​របស់​បង​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ពី​អ្នក​នោះ​ចេញ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គេ ហើយ​និយាយ​ថា ត្រូវ​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ នឹង​មនុស្ស​ណា​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ខ្លួន


ហើយ​ខ្ញុំ​បាន​គិត​ថា ត្រូវ​ជំរាប​ឲ្យ​បង​ដឹង​ដែរ ដូច្នេះ​សូម​ឲ្យ​បង​ទិញ​ដី​នោះ នៅ​ចំពោះ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ទី​នេះ ហើយ​នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​យើង​ចុះ បើ​បង​ចង់​លោះ​ដី​នោះ សូម​លោះ​ទៅ តែ​បើ​មិន​ចង់​លោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​បាន​ដឹង​ផង ដ្បិត​ក្រៅ​ពី​បង នោះ​គ្មាន​អ្នក​ណា​ទៀត​មាន​ច្បាប់​នឹង​លោះ​បាន​ទេ មាន​តែ​ខ្ញុំ​ដែល​ជា​អ្នក​បន្ទាប់​បង​ប៉ុណ្ណោះ អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​ព្រម​លោះ​ដែរ


អ្នក​នោះ​ឆ្លើយ​ឡើង​ថា ខ្ញុំ​នឹង​លោះ​សំរាប់​ខ្លួន​ខ្ញុំ​មិន​បាន​ទេ ក្រែង​ខ្ញុំ​បង្ខូច​មរដក​របស់​ខ្ញុំ​ទៅ ដូច្នេះ ចូរ​អ្នក​យក​ច្បាប់​របស់​ខ្ញុំ នឹង​លោះ​ចុះ ដ្បិត​ខ្ញុំ​លោះ​មិន​បាន​ទេ។


រីឯ​នៅ​ស្រុក​អ៊ីស្រាអែល កាល​ពី​ដើម​ចំណែក​ខាង​ឯ​ការ​លោះ ឬ​ប្តូរ ដើម្បី​នឹង​សំរេច​គ្រប់​ទាំង​ការ នោះ​ត្រូវ​ឲ្យ​ម្នាក់​ដោះ​ស្បែក​ជើង ឲ្យ​ដល់​ម្នាក់​ទៀត ការ​យ៉ាង​នោះ​ទុក​ជា​ទី​បន្ទាល់ ឲ្យ​បាន​សំរេច​ការ​ក្នុង​ស្រុក​អ៊ីស្រាអែល