ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 23:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ គឺ​ទ្រង់​បាន​ផ្លាស់​សេចក្ដី​បណ្តាសា​នោះ​ឲ្យ​ទៅ​ជា​ពរ​ដល់​ឯង​វិញ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ឯង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ស្តាប់​តាម​បាឡាម​ទេ គឺ​ព្រះ‌អង្គ​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​ដល់​អ្នក​វិញ ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ស្រឡាញ់​អ្នក ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម​ទេ គឺ​ព្រះអង្គ​បាន​ប្ដូរ​បណ្ដាសា​ឲ្យ​ប្រែ​ទៅ​ជា​ព្រះ‌ពរ​ដល់​អ្នក​វិញ ដ្បិត​ព្រះអង្គ​ស្រឡាញ់​អ្នក។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។

សូមមើលជំពូក



ចោទិយ‌កថា 23:5
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្ដី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​មក​យើង ជំនួស​សេចក្ដី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ


ដោយ​ព្រោះ​គេ​មិន​បាន​រាក់‌ទាក់​ទទួល​ពួក​កូន​ចៅ​អ៊ីស្រាអែល ដោយ​នំបុ័ងនឹង​ទឹក​ទេ គឺ​បាន​ជួល​បាឡាម ឲ្យ​មក​ដាក់​បណ្តាសា​ដល់​គេ​វិញ ប៉ុន្តែព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បំផ្លាស់​សេចក្ដី​បណ្តាសា​នោះ ឲ្យ​ទៅ​ជា​ពរ​វិញ


ប្រាកដ​មែន ព្រះ‌ទ្រង់​ប្រព្រឹត្ត​ល្អ ដល់​សាសន៍​អ៊ីស្រាអែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ត្រចះ


ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​បន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្ដី​សប្បុរស


គ្រា​នោះ កាល​អញ​បាន​ដើរ​តាម​ទី​នោះ​មើល​ឯង នោះ​ឃើញ​ថា ដល់​ពេល​ស្រឡាញ់​ហើយ ដូច្នេះ អញ​បាន​យក​ជាយ​អាវ​អញ​គ្រប​លើ​ឯង ព្រម​ទាំង​បិទ​បាំង​សណ្ឋាន​អាក្រាត​របស់​ឯង អើ អញ​បាន​ស្បថ​នឹង​ឯង ហើយ​តាំង​សញ្ញានឹង​ឯង​ផង នោះ​ឯង​បាន​ត្រឡប់​ជា​របស់​ផង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា


ឱ​រាស្ត្រ​អញ​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច​ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ហើយ​ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីលកាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត​របស់​ព្រះ‌យេហូវ៉ា​ចុះ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប


តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​តប​ថា ចូរ​ទៅ​ជា​មួយ​នឹង​គេ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​និយាយ​តែ​ពាក្យ​ដែល​អញ​ប្រាប់​ដល់​ឯង​ប៉ុណ្ណោះ ដូច្នេះ បាឡាម​ក៏​ទៅ​ជា​មួយ​នឹង​ពួក​មេ​របស់​បាឡាក​ទៅ។


ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​បាឡាម​ជា​កូន​បេអ៊រ នៅ​ក្រុង​ពេថោរ ដែល​នៅ​មាត់​ទន្លេ ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​សាសន៍​ទ្រង់ ដើម្បី​នឹង​ហៅ​មក​ដោយ​ពាក្យ​ថា មើល មាន​សាសន៍​១​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ត្រង់​ទល់​មុខ​នឹង​អញ


គេ​បាន​ក្រាប ក៏​ដេក​ទៅ​ដូច​ជា​សិង្ហ​ឈ្មោល ហើយ​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​ហ៊ាន​ដាស់​គេ​ឡើង មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្តាសា​ឯង នោះ​ត្រូវ​បណ្តាសា​វិញ។


ខាង​ឯ​ដំណឹង​ល្អ គេ​ជា​ខ្មាំង​សត្រូវ ដើម្បី​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា តែ​ត្រង់​សេចក្ដី​រើស​តាំង នោះ​គេ​ជា​ស្ងួន‌ភ្ងា​វិញ ដោយ​ព្រោះ​ពួក​ឰយុកោ


ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន


ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះ‌ដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្ដី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។


ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរី‌ល្អ​យ៉ាង​ធ្ងន់​លើស‌លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ


ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ នឹង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ


តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់


ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់


តែ​អញ​មិន​ព្រម​ស្តាប់​តាម​បាឡាម​ទេ ដូច្នេះ គាត់​បែរ​ជា​ឲ្យ​ពរ​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​អញ​បាន​ដោះ​ឯង​ពី​កណ្តាប់​ដៃ​គេ​ចេញ