រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
ចោទិយកថា 22:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រុសនោះឃើញនាងនៅឯទីវាល ហើយនាងដែលមានគេដណ្តឹងបានស្រែកឡើងដែរ តែគ្មានអ្នកណានឹងជួយសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះបុរសនោះឃើញនាងនៅឯទីវាល ហើយទោះបើនាងក្រមុំដែលមានគេដណ្ដឹងនោះស្រែកឡើង ក៏គ្មានអ្នកណាជួយនាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីស្ត្រីក្រមុំមានគូដណ្ដឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្ដី ក៏គ្មាននរណាជួយនាងដែរ។ អាល់គីតាប ទោះបីស្ត្រីក្រមុំមានគូដណ្តឹង ដែលត្រូវបុរសនោះចាប់រំលោភនៅវាលស្រែ ខំប្រឹងស្រែកយ៉ាងណាក្តី ក៏គ្មាននរណាជួយនាងដែរ។ |
រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា
តែឯនាងនោះ មិនត្រូវឲ្យធ្វើទោសអ្វីឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ ដ្បិតដំណើរនេះបែបដូចជាកាលមនុស្សណាមួយ ស្ទុះទៅសំឡាប់អ្នកជិតខាងខ្លួនដូច្នោះដែរ
បើមនុស្សប្រុសណាប្រទះឃើញស្រីក្រមុំ ដែលឥតមានអ្នកណាដណ្តឹងនៅឡើយ ហើយក៏ចាប់យកទៅរួមដំណេក រួចមានគេឃើញ