បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ
ចោទិយកថា 22:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានស្រីក្រមុំណាដែលមានគេដណ្តឹងហើយ ស្រាប់តែមានប្រុសណាប្រទះឃើញនាងនៅក្នុងទីក្រុង ហើយចាប់យកទៅរួមដំណេកនឹងនាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើមានស្ដ្រីព្រហ្មចារីម្នាក់មានគេដណ្ដឹងហើយ ហើយមានបុរសម្នាក់ផ្សេងជួបនាងនៅក្នុងទីក្រុង រួចរួមដំណេកជាមួយនាង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្ដឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង អាល់គីតាប ពេលស្ត្រីក្រមុំព្រហ្មចារីម្នាក់មានគូដណ្តឹងហើយ ប្រសិនបើមានបុរសម្នាក់ទៀតជួបនាងនៅទីក្រុង រួចរួមដំណេកជាមួយនាង |
បើអ្នកណាសេពសម្ភពនឹងស្រីជាបាវបំរើដែលមានគេដណ្តឹងហើយ តែមិនទាន់បានលោះចេញ ឬដែលចៅហ្វាយមិនទាន់លែងឲ្យទៅ នោះគេត្រូវមានទោស តែមិនត្រូវដាក់ទោសដល់ស្លាប់ទេ ពីព្រោះមិនសំរេចនឹងចិត្តនាងទេ
តើមានមនុស្សណាបានដណ្តឹងប្រពន្ធ ហើយមិនទានរៀបការនៅឡើយឬទេ ចូរឲ្យអ្នកនោះត្រឡប់ទៅផ្ទះវិញចុះ ក្រែងស្លាប់ក្នុងចំបាំង ហើយមានម្នាក់ទៀតយកនាងនោះវិញ
នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ