ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 22:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​ឯង ឬ​ជា​អ្នក​ដែល​ឯង​មិន​ស្គាល់​សោះ នោះ​ត្រូវ​ដឹក‌នាំ​សត្វ​ទៅ​ឯ​ផ្ទះ​ឯង​ទុក ចាំ​ទាល់​តែ​គេ​មក​រក រួច​សឹម​ប្រគល់​ដល់​គេ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​អ្នក ឬអ្នក​មិន​ស្គាល់​ម្ចាស់ ត្រូវ‌នាំ​សត្វ​នោះ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​ទុក​វា​នៅ​ជា‌មួយ​អ្នក រហូត​ដល់​ម្ចាស់​រក​ឃើញ រួច​ត្រូវ​ប្រគល់​វា​ឲ្យ​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ម្ចាស់​សត្វ​នៅ​ឆ្ងាយ ហើយ​អ្នក​មិន​ស្គាល់​គេ​ទេ ត្រូវ​នាំ​សត្វ​ទៅ​ទុក​នៅ​ផ្ទះ​អ្នក រហូត​ដល់​ម្ចាស់​វា​មក​សុំ​យក​ទៅ​វិញ ពេល​នោះ ត្រូវ​តែ​ប្រគល់​វា​ទៅ​ឲ្យ​គេ​ចុះ។

សូមមើលជំពូក



ចោទិយ‌កថា 22:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រិត្យ‌វិន័យ ហើយ​ជា​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា។


បើ​ឯង​ឃើញ​គោ ឬ​ចៀម​របស់​បង​ប្អូន​វង្វេង នោះ​មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ ត្រូវ​ឲ្យ​ដឹក‌នាំ​ទៅ​ឯ​ម្ចាស់​វិញ​ជា​កុំ​ខាន


ត្រូវ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា នឹង​សំលៀក‌បំពាក់ ហើយ​នឹង​គ្រប់​របស់​ទាំង​អស់​ដែល​បង​ប្អូន​ឯង​បាន​បាត់ ហើយ​ឯង​បាន​ឃើញ​នោះ​ដែរ មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ


កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង​ប្អូន​ណា​មួយ​ក្នុង​ការ​នោះ​ឲ្យ​សោះ ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សង‌សឹក​ក្នុង​ការ​ទាំង​នោះ ដូច​ជា​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ ព្រម​ទាំង​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ផង