ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 2:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«បន្ទាប់​មក ពួក​យើង​បាន​ធ្វើ​ដំណើរ​វិល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ពួក​យើង​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​សៀរ​អស់​ជា​ច្រើន​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង ក្នុង​តំបន់​ភ្នំ​សៀរ ជា​ច្រើន​ថ្ងៃ»។

សូមមើលជំពូក



ចោទិយ‌កថា 2:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

(រីឯ​សាសន៍​អាម៉ា‌លេក ហើយ​នឹង​សាសន៍​កាណាន គេ​អាស្រ័យ​នៅ​ក្នុង​វាល​ច្រក​ភ្នំ​នោះ) ដល់​ស្អែក​នេះ ចូរ​ឯង​រាល់​គ្នា​វិល​ដើរ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ។


រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដំម តែ​បណ្តាជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ


រីឯ​ពី​ភ្នំ​ហោរែប តាម​ផ្លូវ​ភ្នំ​សៀរ ទៅ​ដល់​កាដេស-បារនា នោះ​ទាំង​អស់​មាន​ចំនួន​ដើរ​ផ្លូវ​អស់​១១​ថ្ងៃ


តែ​ឥឡូវ​នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ​ទៅ។


ហើយ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​ពល‌ទ័ព​នៃ​សាសន៍​អេស៊ីព្ទ ដល់​ទាំង​សេះ នឹង​រទេះ​ចំបាំង​គេ​ផង គឺ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​ហូរ​មក​គ្រប​លើ​គេ ក្នុង​កាល​ដែល​គេ​ដេញ​តាម​ឯង​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ឲ្យ​បាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អញ​ថា


រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម នឹង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់