ខាងឯពួកយីតសារ នោះកេណានា នឹងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម នឹងសុភា
ចោទិយកថា 17:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ នឹងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវចូលទៅជួបពួកលេវីដែលជាសង្ឃ និងចៅក្រមដែលមានតួនាទីក្នុងគ្រានោះ ដើម្បីសួរយោបល់ ហើយលោកទាំងនោះនឹងប្រាប់អ្នកពីការសម្រេចក្ដីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវទៅជួបពួកបូជាចារ្យលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ អាល់គីតាប អ្នកត្រូវទៅជួបពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងចៅក្រមនៅជំនាន់នោះ ដើម្បីសុំសួរយោបល់។ ពួកគេនឹងប្រាប់អ្នកថា ត្រូវវិនិច្ឆ័យរឿងនេះបែបណា។ |
ខាងឯពួកយីតសារ នោះកេណានា នឹងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម នឹងសុភា
កាលណាគេមានរឿងអ្វី នោះគេតែងមកឯងខ្ញុំ ហើយខ្ញុំវិនិច្ឆ័យឲ្យគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្ដីបញ្ញត្ត នឹងច្បាប់របស់ព្រះផង
តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។
លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។
ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្ដី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម នឹងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ឥឡូវនេះ ចូរសួរពួកសង្ឃពីដំណើរក្រឹត្យវិន័យថា
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញ ហើយរក្សាបញ្ញើររបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញ ព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ
ហើយនឹងសួរដល់ពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងដល់ពួកហោរាថា តើត្រូវឲ្យយើងខ្ញុំយំនៅខែស្រាពណ៍ ទាំងញែកខ្លួនចេញ ដូចជាបានធ្វើមកជាយូរឆ្នាំហើយឬ
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ត្រូវឲ្យឯងតាំងពួកចៅក្រម នឹងសុភា នៅគ្រប់ទាំងទីក្រុងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានមកឯង តាមពូជអំបូរឯងទាំងប៉ុន្មាន ត្រូវឲ្យអ្នកទាំងនោះជំនុំជំរះបណ្តាជនដោយយុត្តិធម៌
នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត នឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ
រួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅជិត ដ្បិតគឺអ្នកទាំងនោះហើយ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានរើសសំរាប់នឹងបំរើទ្រង់ ព្រមទាំងឲ្យពរដោយនូវព្រះនាមព្រះយេហូវ៉ា ហើយគ្រប់ទាំងការទាស់ទែងគ្នា នឹងរបួសទាំងប៉ុន្មាន នោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចុះ
បើកាលណាមានមនុស្សកើតរឿងទាស់ទែងគ្នា ហើយគេប្តឹងផ្តល់ដល់ចៅក្រមឲ្យជំនុំជំរះក្តីនោះ នោះត្រូវឲ្យចៅក្រមតាំងឲ្យអ្នកដែលសុចរិត បានជាសុចរិតចុះ ហើយកាត់ទោសដល់អ្នកដែលមានទោសវិញ
គេនឹងបង្រៀនយ៉ាកុបពីអស់ទាំងបញ្ញត្តរបស់ទ្រង់ ហើយបង្ហាត់អ៊ីស្រាអែលតាមក្រិត្យវិន័យទ្រង់ គេនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ ហើយនឹងដង្វាយដែលដុតទាំងមូលនៅលើអាសនាទ្រង់ដែរ