តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ នឹងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។
ចោទិយកថា 14:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក នោះឯងនឹងបរិភោគសត្វទាំងនេះបាន គឺសត្វណាដែលមានព្រុយ ហើយមានស្រកាផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមសត្វទាំងប៉ុន្មានដែលនៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគសត្វទាំងនេះបាន គឺ អ្នករាល់គ្នាអាចបរិភោគសត្វណាដែលមានព្រុយ និងមានស្រកា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ អាល់គីតាប ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ |
តែមិនត្រូវឲ្យបរិភោគសត្វណាដែលគ្មានព្រុយ នឹងស្រកាទេ ដ្បិតជាសត្វមិនស្អាតទាំងអស់ដល់ឯងរាល់គ្នា។
ហើយជ្រូកដែរ ពីព្រោះមានក្រចកឆែក តែមិនទំពាអៀងទេ នោះមិនស្អាតដល់ឯងរាល់គ្នា មិនត្រូវឲ្យបរិភោគសាច់វាឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង។