នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
ចោទិយកថា 14:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើសិនជាផ្លូវនោះឆ្ងាយ ដល់ម៉្លេះបានជាឯងនឹងនាំយករបស់ទាំងនោះទៅឲ្យដល់មិនបាន ដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង បានរើសសំរាប់នឹងដាក់ព្រះនាមទ្រង់ នៅឆ្ងាយពីឯង ក្នុងវេលាដែលព្រះយេហូវ៉ាជាព្រះនៃឯង បានប្រទានពរហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ បើផ្លូវនោះឆ្ងាយពេក ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគក្នុងដប់នោះទៅបាន ក្នុងពេលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ ហើយដោយព្រោះកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើសសម្រាប់នឹងតាំងព្រះនាមព្រះអង្គ នៅឆ្ងាយពីអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ អាល់គីតាប ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស ទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ ហើយអ្នកមិនអាចដឹកជញ្ជូនជំនូនមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកទេនោះ |
នោះអញនឹងដាក់ព្រំស្រុកឲ្យឯង ចាប់តាំងពីសមុទ្រក្រហម ទៅដល់សមុទ្រភីលីស្ទីន ហើយតាំងពីទីរហោស្ថានរហូតដល់ទន្លេ ដ្បិតអញនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្តាប់ដៃឯង ហើយឯងនឹងបណ្តេញគេពីមុខឯងចេញ
គ្រប់ទីកន្លែងណាដែលជើងឯងរាល់គ្នានឹងជាន់លើ នោះនឹងបានជារបស់ផងឯងហើយ ឯព្រំស្រុកឯង នោះនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន ហើយពីទន្លេ គឺជាទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច
បើសិនជាកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
គឺត្រូវឲ្យឯងសួររកទីលំនៅនៃព្រះយេហូវ៉ាជាព្រះនៃឯង នៅកន្លែងណា ដែលទ្រង់សព្វព្រះហឫទ័យនឹងរើស ក្នុងពូជអំបូរឯងទាំងប៉ុន្មាន សំរាប់ជាកន្លែងដាក់ព្រះនាមទ្រង់ ហើយត្រូវឲ្យទៅឯទីនោះវិញ
នោះត្រូវលក់របស់ទាំងនោះយកជាប្រាក់វិញចុះ រួចវេចប្រាក់កាន់ជាប់នៅដៃ នាំយកទៅឯកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯងបានរើស