គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ចោទិយកថា 11:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងការដែលទ្រង់បានប្រោសដល់ឯងរាល់គ្នា នៅទីរហោស្ថាន រហូតមកដល់ទីនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងការដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នានៅទីរហោស្ថាន រហូតមកដល់ទីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ អាល់គីតាប ទ្រង់បានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។ |
គឺដល់ទ្រង់ដែលបាននាំរាស្ត្រទ្រង់ដើរកាត់ទីរហោស្ថាន ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ហើយការដែលទ្រង់បានធ្វើដល់ពួកពលទ័ពនៃសាសន៍អេស៊ីព្ទ ដល់ទាំងសេះ នឹងរទេះចំបាំងគេផង គឺដែលទ្រង់បានធ្វើឲ្យទឹកសមុទ្រក្រហមហូរមកគ្របលើគេ ក្នុងកាលដែលគេដេញតាមឯងរាល់គ្នា ហើយព្រះយេហូវ៉ាបានបំផ្លាញគេឲ្យបាត់ដរាបដល់សព្វថ្ងៃនេះ
ហើយនឹងការដែលទ្រង់បានធ្វើដល់ដាថាន នឹងអ័ប៊ីរ៉ាមជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងពួកផ្ទះ នឹងត្រសាលរបស់គេ ហើយនឹងគ្រប់ទាំងមនុស្ស ក្នុងពួកសាសន៍អ៊ីស្រាអែលដែលតាមគេនោះផង