កាលព្រះបានមានបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។
ចោទិយកថា 10:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏កត់ចុះនៅបន្ទះថ្មនោះ តាមសេចក្ដីដែលបានកត់ពីលើកមុន គឺជាក្រឹត្យទាំង១០ប្រការ ដែលព្រះយេហូវ៉ាបានមានបន្ទូល ពីកណ្តាលភ្លើងមកឯងរាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃដែលបានប្រជុំគ្នានោះ រួចព្រះយេហូវ៉ាទ្រង់បានប្រទានថ្មទាំង២មកអញវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក៏បានសរសេរលើបន្ទះថ្មនោះ តាមសេចក្ដីដែលបានសរសេរពីមុន គឺក្រឹត្យវិន័យទាំងដប់ប្រការ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីកណ្ដាលភ្លើងមកកាន់អ្នករាល់គ្នា នៅលើភ្នំ ក្នុងថ្ងៃប្រជុំនោះ ហើយព្រះយេហូវ៉ាក៏បានប្រគល់បន្ទះថ្មនោះមកខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលព្រះអង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួបជុំគ្នា រួចហើយព្រះអម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។ អាល់គីតាប អុលឡោះតាអាឡាបានចារសេចក្តីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទបញ្ជាទាំងដប់ប្រការ ដែលទ្រង់បានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលដែលអ្នករាល់គ្នាជួបជុំគ្នា រួចហើយអុលឡោះតាអាឡាប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។ |
កាលព្រះបានមានបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។
ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា ចូរដាប់បន្ទះថ្ម២ផ្ទាំងឲ្យដូចជាបន្ទះថ្ម២ពីមុន នោះអញនឹងចារឹកចុះនូវអស់ទាំងពាក្យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលឯងបានបំបែកហើយ
លោកក៏នៅទីនោះជាមួយនឹងព្រះយេហូវ៉ាអស់៤០ថ្ងៃ ៤០យប់ ឥតមានបរិភោគអ្វីឡើយ ហើយទ្រង់ក៏ចារឹកចុះនូវអស់ទាំងពាក្យនៃសេចក្ដីសញ្ញាទាំង១០ប្រការ នៅលើបន្ទះថ្មទាំង២ផ្ទាំងនោះ។
តាមគ្រប់ទាំងសេចក្ដីដែលឯងបានសូមដល់ព្រះយេហូវ៉ាជាព្រះនៃឯង ត្រង់ភ្នំហោរែប នៅថ្ងៃដែលប្រជុំនោះថា សូមកុំឲ្យខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងខ្ញុំត្រូវស្លាប់
ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះ មានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ