ដោយសារសេចក្ដីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ
កិច្ចការ 7:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ លោកម៉ូសេបានកើតមក ជាកូនយ៉ាងស្រស់ល្អដល់ព្រះ គេក៏ចិញ្ចឹមនៅក្នុងផ្ទះឪពុកអស់៣ខែ ព្រះគម្ពីរខ្មែរសាកល ម៉ូសេបានកើតមកក្នុងគ្រានោះឯង។ លោកជាកូនដ៏ស្អាតនៅចំពោះព្រះ ហើយត្រូវបានចិញ្ចឹមបីខែនៅក្នុងផ្ទះរបស់ឪពុកលោក។ Khmer Christian Bible គឺពេលនោះហើយ ដែលលោកម៉ូសេបានកើតមក ហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់ គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់អស់រយៈពេលបីខែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកម៉ូសេបានកើតមក ហើយលោកជាកូនដ៏ស្អាតនៅចំពោះព្រះ។ គេក៏ចិញ្ចឹមលោកនៅក្នុងផ្ទះឪពុករបស់លោក អស់រយៈពេលបីខែ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ អាល់គីតាប ម៉ូសាបានកើតនៅជំនាន់នោះ ហើយគាត់ជាទារកមួយដ៏ស្អាត ជាទីគាប់ចិត្តអុលឡោះ។ ឪពុកម្ដាយបានចិញ្ចឹមគាត់នៅក្នុងផ្ទះអស់រយៈពេលបីខែ។ |
ដោយសារសេចក្ដីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ
ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ