ឯមនុស្សទាំងឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក
កិច្ចការ 28:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះទទួលជឿដោយសារអ្វីដែលគាត់និយាយ ប៉ុន្តែអ្នកខ្លះទៀតនៅតែមិនជឿ។ Khmer Christian Bible អ្នកខ្លះក៏ជឿសេចក្ដីដែលលោកប៉ូលបាននិយាយ ប៉ុន្ដែអ្នកខ្លះទៀតមិនជឿទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះក៏ជឿសេចក្ដីដែលលោកមានប្រសាសន៍ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកគេមួយផ្នែកបានជឿពាក្យដែលលោកមានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ អាល់គីតាប មានពួកគេមួយផ្នែកបានជឿពាក្យដែលគាត់មានប្រសាសន៍ តែមួយផ្នែកទៀតពុំព្រមជឿទេ។ |
ឯមនុស្សទាំងឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក
នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលនឹងពួកព្ធយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា
តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្ដីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្ដីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី