ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
កិច្ចការ 27:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេទំលាក់យុថ្កា៤ពីខាងកន្សៃ ក្រែងសំពៅទង្គិចប៉ះនឹងថ្ម រួចគេទន្ទឹងចាំភ្លឺឡើង ព្រះគម្ពីរខ្មែរសាកល ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។ Khmer Christian Bible ហើយដោយខ្លាចក្រែងសំពៅកឿងនៅកន្លែងណាមួយ ពួកគេក៏ទម្លាក់យុថ្កាទាំងបួនចុះពីកន្សៃសំពៅ ហើយពួកគេក៏បន់ឲ្យមានថ្ងៃវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម គេក៏ទម្លាក់យុថ្កាបួន ចេញពីកន្សៃ ហើយអធិស្ឋានឲ្យមានពន្លឺថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួននៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ អាល់គីតាប ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។ |
ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត
កាលលើកចងស្រេចហើយ គេក៏យកខ្សែពួរចងព័ទ្ធសំពៅ រួចទំលាក់ក្តោងឲ្យរសាត់ទៅតាមខ្យល់ ខ្លាចក្រែងកឿងនឹងផ្នូកខ្សាច់
លុះបានបោះសំណស្ទង់ទឹកចុះទៅ ក៏ឃើញមានជំរៅ២០ព្យាម រួចទៅបន្តិចទៀតក៏ស្ទង់មើល ឃើញមានតែ១៥ព្យាម
ពួកសំពៅក៏សំរូតទូកទំលាក់ទឹក ធ្វើដូចជាចង់ទំលាក់យុថ្កាពីខាងក្បាលដែរ តែគេចង់រត់ចោលសំពៅទេ
នៅពេលព្រឹក ឯងនឹងថា ឱកាលណាបានល្ងាចទៅហ្ន៎ ហើយដល់ពេលល្ងាច នោះនឹងថា ឱកាលណាបានព្រឹកឡើងទៅហ្ន៎ គឺដោយព្រោះសេចក្ដីភិតភ័យនៅក្នុងចិត្តឯង ដែលនាំឲ្យឯងខ្លាចនោះ ហើយដោយព្រោះការដែលភ្នែកឯងនឹងឃើញផង
យើងខ្ញុំមានសេចក្ដីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន