បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ
កិច្ចការ 25:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ នឹងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ ព្រះគម្ពីរខ្មែរសាកល ពេលខ្ញុំព្រះបាទនៅយេរូសាឡិម ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ជនជាតិយូដាបានប្ដឹងអំពីបុរសនេះ ដោយទាមទារឲ្យផ្ដន្ទាទោសគាត់ Khmer Christian Bible ហើយពេលខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ពួកជនជាតិយូដាបានប្រាប់ខ្ញុំអំពីបុរសនេះ ទាំងទទូចសុំការផ្ដន្ទាទោសដល់គាត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលទូលបង្គំនៅក្រុងយេរូសាឡិម ពួកសង្គ្រាជ និងពួកចាស់ទុំសាសន៍យូដាបាននាំគ្នាប្តឹងពីគាត់ ទាំងសូមឲ្យទូលបង្គំកាត់ទោសគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដា បាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។ អាល់គីតាប កាលខ្ញុំទៅក្រុងយេរូសាឡឹម ពួកអ៊ីមុាំ និងពួកអះលីជំអះនៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យខ្ញុំកាត់ទោសគាត់។ |
បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ
តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ នឹងពួកសង្គ្រាជ ក៏បានឈ្នះ
ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល