កិច្ចការ 13:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ ព្រះគម្ពីរខ្មែរសាកល មុនការយាងមករបស់ព្រះយេស៊ូវ យ៉ូហានបានប្រកាសទុកមុនអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ Khmer Christian Bible មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់ប្រជាជនអ៊ីស្រាអែលទាំងអស់អំពីពិធីជ្រមុជទឹក ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់អំពីពិធីជ្រមុជខាងការប្រែចិត្ត ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ អាល់គីតាប មុននឹងអ៊ីសាមកដល់ យ៉ះយ៉ាបានប្រកាសឲ្យជនជាតិអ៊ីស្រអែលទាំងមូលកែប្រែចិត្ដគំនិត ដោយទទួលពិធីជ្រមុជទឹក។ |
ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់
ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ
នោះអ្នករាល់គ្នាដឹងស្រាប់ហើយ គឺជារឿងដែលបានថ្លែងប្រាប់ ចាប់តាំងពីស្រុកកាលីឡេ ក្នុងគ្រាក្រោយដែលលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ក៏ផ្សាយមកគ្រប់ក្នុងស្រុកយូដាផង