ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រឿង​នោះ​បាន​ឮ ទៅ​ដល់​មនុស្ស​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជា​គេ​ហៅ​វាល​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា គឺ​ប្រែ​ថា វាល​ឈាម)

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហេតុការណ៍នេះ​ត្រូវ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​យេរូសាឡិម​បាន​ដឹង បានជា​គេ​ហៅ​ដី​នោះ​ជា​ភាសា​របស់គេ​ថា ‘អាកិលដាម៉ា’ ដែលមានអត្ថន័យថា ‘វាល​ឈាម’។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿង​នេះ​គ្រប់​គ្នា​ ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​ អាកិលដាម៉ា​ ដែល​មាន​ន័យ​ថា​ «ស្រែ​ឈាម»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រឿង​នេះ​បាន​ឮ​ទៅ​ដល់​អ្នក​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​គេ​ថា អាកិល‌ដាម៉ា មាន​ន័យ​ថា ចម្ការ​ឈាម)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។

សូមមើលជំពូក

អាល់គីតាប

អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ តាម​ភាសា​របស់​គេ​ថា “អាកិល‌ដាម៉ា”​មាន​ន័យ​ថា “ចម្ការ​ឈាម”។

សូមមើលជំពូក



កិច្ចការ 1:19
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះគេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ទី​នោះ​នៅ​ត្រង់​គីបៀន


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ខ្ញុំ​ថា ចូរ​បោះ​ប្រាក់​នោះ​ឲ្យ​ដល់​ជាង​ស្មូន​ចុះ គឺ​ជា​ដំឡៃ​យ៉ាង​ល្អ ដែល​គេ​បាន​កាត់​ថ្លៃ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ក៏​យក​ប្រាក់​៣០​ដួង​នោះ ទៅ​បោះ​ឲ្យ​ជាង​ស្មូន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


គេ​ទទួល​ប្រាក់​នោះ ហើយ​ក៏​ធ្វើ​តាម​បង្គាប់ បាន​ជា​រឿង​នោះ​ឮ​ខ្ចរ‌ខ្ចាយ ទួទៅ​គ្រប់​ក្នុង​សាសន៍​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ


លោក​ក៏​បើក​ឱកាស​ឲ្យ រួច​ប៉ុល​ឈរ​លើ​ជណ្តើរ ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ​ដល់​បណ្តាជន លុះ​បាន​ស្ងប់​ស្ងាត់​ហើយ នោះ​គាត់​និយាយ​ទៅ​គេ​ជា​ភាសា​ហេព្រើរ​ថា