ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 4:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បងប្អូន​អើយ ចំណែកឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​កូន​នៃ​សេចក្ដីសន្យា​ដូច​អ៊ីសាក​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា​ដូច​លោក​អ៊ីសាក​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា ដូច​លោក​អ៊ីសាក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ បង​ប្អូន​បាន​កើត​មក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដូច​អ៊ីសាហាក់​ដែរ។

សូមមើលជំពូក



កាឡាទី 4:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា អ្នក​នោះ​មិន​ត្រូវ​ស៊ី​មរដក​របស់​ឯង​ទេ គឺ​ជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មក​វិញ​ទេ​តើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ


អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»


ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក»


ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្ដី​សន្យា​ផង។


តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្ដី​សន្យា​វិញ


បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚