ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
២ កូរិនថូស 8:11 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ ចូរបង្ហើយការនេះចុះ។ ដូចដែលអ្នករាល់គ្នាមានចិត្តសង្វាតចង់ធ្វើយ៉ាងណា ចូរឲ្យបង្ហើយយ៉ាងនោះ តាមអ្វីដែលអ្នករាល់គ្នាមានចុះ។ Khmer Christian Bible ដូច្នេះ ឥឡូវនេះ ចូរបំពេញកិច្ចការនេះចុះ គឺអ្នករាល់គ្នាមានចិត្ដសង្វាតចង់ធ្វើជាយ៉ាងណា ក៏បំពេញជាយ៉ាងនោះចុះ ទៅតាមអ្វីដែលអ្នករាល់គ្នាមាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរបង្ហើយការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបធ្វើមកហើយនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរតាមសមត្ថភាព ដែលបងប្អូនមានយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ចូរបំពេញការនោះចុះ ដើម្បីឲ្យអ្នករាល់គ្នាបានបំពេញតាមដែលមាន ដូចជាបំណង ដែលអ្នករាល់គ្នាប្រុងប្រៀបនឹងធ្វើមកហើយនោះដែរ អាល់គីតាប ដូច្នេះ សូមបងប្អូនបង្ហើយការនេះឥឡូវចុះ។ បងប្អូនមានឆន្ទៈផ្ដើមគំនិតនេះយ៉ាងណា ត្រូវធ្វើឲ្យបានសម្រេចជាស្ថាពរ តាមសមត្ថភាពដែលបងប្អូនមានយ៉ាងនោះដែរ។ |
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។
ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេបានស្ម័គ្រចិត្តតាមសមត្ថភាពរបស់ខ្លួន រហូតដល់លើសពីសមត្ថភាពរបស់ខ្លួនទៅទៀត
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។