កាលស៊ីម៉ូនឃើញថា ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការដាក់ដៃរបស់សាវ័កទាំងពីរ គាត់ក៏យកប្រាក់មកឲ្យអ្នកទាំងពីរ
១ ធីម៉ូថេ 5:24 - ព្រះគម្ពីរខ្មែរសាកល បាបរបស់អ្នកខ្លះជាក់ច្បាស់ ដែលនាំមុខគេទៅការជំនុំជម្រះ រីឯបាបរបស់អ្នកខ្លះទៀតលេចមកនៅពេលក្រោយ។ Khmer Christian Bible បាបរបស់មនុស្សខ្លះបង្ហាញឲ្យឃើញច្បាស់នៅមុនការជំនុំជម្រះ ប៉ុន្ដែបាបរបស់មនុស្សខ្លះនឹងបង្ហាញឲ្យឃើញតាមក្រោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពើបាបរបស់មនុស្សខ្លះលេចឲ្យឃើញយ៉ាងច្បាស់ មុនពេលជួបការជំនុំជម្រះ តែអំពើបាបរបស់អ្នកខ្លះទៀត នឹងលេចឲ្យឃើញតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លះទៀត បានមកតាមក្រោយ អាល់គីតាប អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។ |
កាលស៊ីម៉ូនឃើញថា ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការដាក់ដៃរបស់សាវ័កទាំងពីរ គាត់ក៏យកប្រាក់មកឲ្យអ្នកទាំងពីរ
ប៉ុន្តែប្រសិនបើសេចក្ដីពិតរបស់ព្រះចម្រើនឡើងដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ ដោយសារតែការភូតភររបស់ខ្ញុំ ចុះម្ដេចក៏ខ្ញុំនៅតែត្រូវបានផ្ដន្ទាទោសដូចជាមនុស្សបាប?
ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។